ធ្វើយ៉ាអួដែលមានលក្ខណៈងាយស្រួល
ធ្វើទឹកដោះគោជូរងាយស្រួលបំផុតពីទឹកដោះគោ
គ្រឿងផ្សំ:

ទឹកដោះគោស្រស់ 1 លីត្រ
1 ប្រអប់ទឹកដោះគោខាប់ (ប្រសិនបើអ្នកចូលចិត្តផ្អែមបន្ថែមទៀត)
1 ប្រអប់ទឹកដោះគោជូរ (vinamilk) គ្មានស្ករ ដើម្បីធ្វើមេយ៉ាអួ,
វីធិធ្វើៈ
យកឆ្នាំងធំល្មម ដាក់ទឹកដោះគេាស្រស់ និង ទឹកដោះគេាខាប់ ចូលក្នុងឆ្នាំងកូរឲ្យសព្វ ហើយដាក់ដាំឲ្យពុះ លើកចុះ ចាំឲ្យទឹកដោះគេានៅក្ដៅអ៊ុនៗ ចាំដាក់ទឹកដោះគេាជូចូល កូរតិចៗឲ្យសព្វ
ចាក់ទឹកដោះគោចូលប្រអប់ឬពែងតូចបន្ទាប់មកដាក់ចូលធុងឬឆ្នាំងដែលអាចរក្សាកំដៅ ,ចាក់ទឹកក្តៅចូលថុងឬ ឆ្នាំងត្រឹមករពែង ហើយបិតគំរបធុង ទុកចេាលពីរ 5~8មេ៉ាង ក្នុងរយះពេលអប់មិនត្រូវប៉ះរឺបើកវាទេ,
ក្រោយពីយកចេញវិញវានិងក្លាយជាទឹកដោះគេាជូ អ្នកត្រូវដាក់ចូលទូរទឹកកកជាន់ត្រជាក់ រឺ ជាន់កកតាមការចូលចិត្ត។

LEAVE A REPLY

Please enter your comment!
Please enter your name here