ពេល​ខ្លះ​ស្រី​ៗ​យើង​មាន​ការ​លំបាក​ ក្នុង​ការ​តុប​តែង​ខ្លួន​ពេល​ចេញ​ទៅ​ក្រៅ​ម្ដង​ៗ​ ដូចជា​ទៅ​ដើរ​ផ្សារ​ជួប​ជុំ​មិត្តភ័ក្ដិ​ ឬ​ទៅ​ធ្វើ​ការ​ជា​ដើម​ ព្រោះ​មិន​ដឹង​គួរ​ធ្វើ​ម៉ូដ​សក់​យ៉ាង​ម៉េច​ឲ្យ​សក្ដិសម​ ​មិន​សាមញ្ញ​ពេក​ តែ​មិន​លេច​ធ្លោ​ដូច​ទៅ​ញ៉ាំ​ការ​ពេក។​ អ្នក​ខ្លះ​មាន​សក់​វែង ពិបាក​ដូរ​ម៉ូដ​ និង​ចេះ​តែ​មូល​រួញ​ទម្លាក់​ធម្មតា​ និង​លើក​ចង​ឡើង​​ដដែល​ៗ​​។​ ដោយសារ​តែ​យល់​ អារម្មណ៍​មួយ​នេះ​ទើប​ កញ្ញា​ សូម​ណែ​នាំ​ម៉ូដ​សក់​បួង​ឬ​ក្រង​ទម្លាក់​ប៉ុន្មាន​ម៉ូដ​នេះ ដែល​សក្ដិសម​សម្រាប់​នារី​សក់​វែង​៖​