នារី​មួយ​ចំនួន​អត់​ចាប់​អារម្មណ៍​ថា​សក់​សំពោង ហើយ​ស្ងួត​ជា​សញ្ញា​សក់​ខូច។ កុំ​បារម្ភ កញ្ញា នឹង ចែក​រំលែក​ពី​វិធី​ថែរក្សា និង​កែខៃ​សក់​ឲ្យ​ស្រស់​ស្អាត​ឡើង​វិញ។ ខាង​ក្រោម​នេះ​គឺ​ជា​គន្លឹះ​ខ្លះ​ៗ​ដែល អ្នក​គួរ​ធ្វើ​ដើម្បី​ទទួល​បាន​សក់​ត្រង់​ស្អាត និង​មាន​សុខ​ភាព​ល្អ​ប្រកប​ដោយ​ភាព​រឹងមាំ

១.ផឹក​ទឹក​ឲ្យ​បាន​ច្រើន៖ ទឹក​ពិតជា​មាន​សារៈសំខាន់​ណាស់ ដោយ​មិន​ត្រឹមតែ​ជួយ​ដល់​សុខភាព នោះ​ទេ តែ​ក៏​ជួយ​ឲ្យ​រឹងមាំ និង​ការ​លូតលាស់​របស់​សក់​ផង​ដែរ។ ដូចនេះ​កុំ​ភ្លេច​ផឹក​ទឹក​ឲ្យ​បាន​ច្រើន ដោយ ក្នុង​មួយ​ថ្ងៃ​យ៉ាងហោចណាស់​ក៏ ២ លីត្រ ឬ​ច្រើន​ជាង​នេះ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ដែរ។

២.កុំ​ភ្លេច​ប្រើ​ក្រែម​បន្ទន់​សក់​រាល់​ពេល​កក់៖ សាប៊ូ​កក់​សក់​តែ​មួយ​មុខ គឺ​មិន​គ្រប់គ្រាន់​ឡើយ​​ក្នុង​ការ​ដោះស្រាយ​បញ្ហា​សក់​ខូច​បាន។ ដូច្នេះ​អ្នក​ត្រូវ​ប្រើ​ក្រែម​បន្ទន់​សក់​រាល់​ពេល​កក់​សក់ ព្រម​នឹង​វិធី​ប្រើប្រាស់​ឲ្យ​បាន​ត្រឹមត្រូវ​ដោយ៖

ជំហានទី១- លាប​ក្រែម​បន្ទន់​សក់​ចាប់​ពី​ពាក់​កណ្ដាល​នៃ​សក់ (កុំ​ឲ្យ​ដល់​ស្បែក​ក្បាល)

ជំហានទី២- ទុក ១-២ នាទី​រួច​លាង​ទឹក​ចេញ​ឲ្យ​ស្អាត។

ដើម្បី​ដោះ​ស្រាយ​បញ្ហា​សក់​ខូច​មាន​ប្រសិទ្ធភាព​ខ្ពស់ កញ្ញា សូម​ណែ​នាំ​សាប៊ូ​កក់​សក់ និង​ក្រែម​បន្ទន់​សក់​ឈុត DOVE Intensive Repair ដែល​ជួយ​ឲ្យ​សក់​ទន់​រលោង និង​ព្យាបាល​សក់​ខូច​ខ្លាំង​យ៉ាង​មាន​ប្រសិទ្ធភាព ជាមួយ​រូបមន្ត Viber active និង Micro sheet 100% ដែល​មាន​តែ​នៅ​ក្នុង​ក្រែម​បន្ទន់​សក់ DOVE តែ​មួយ​គត់។ Viber active និង microsheet 100% ជួយ​នាំ​យក​សារធាតុ​បំប៉ន​បាន​យ៉ាង​ជ្រៅ​ចាប់ពី​ចុង រហូត​ដល់​គល់​សក់។

៣.កុំ​ជូត​សក់​ខ្លាំង​បន្ទាប់​ពី​កក់​សក់​រួច ៖បន្ទាប់​ពី​កក់​សក់​រួច​ត្រូវ​យក​កន្សែង​ជូត​សក់​ថ្នមៗ ពីព្រោះ​ការ​ញី​ខ្លាំង​ក៏​បណ្ដាល​ឲ្យ​សក់​ខូច។

៤. មុន​ធ្វើ​សក់​គួរ​ប្រើ​ផលិតផល​ការពារ៖ នៅ​ពេល​សក់​ត្រូវ​កម្ដៅ​ខ្លាំង អាច​បណ្ដាល​ឲ្យ​សក់​ស្ងួត ​ស្រួយ ហើយ​ងាយ​នឹង​ខូច។ ដូច្នោះ​គួរតែ​ប្រើ​ផលិតផល​ការពារ​ជាមុន​សិន​ដើម្បី​ជួយ​កាត់​បន្ថយ ការ ខូចខាត​សក់​ក្រោយ​ធ្វើ​ហើយ។

៥.ទទួល​ទាន​អាហារ​ឲ្យ​ត្រឹម​ត្រូវ៖ ក្នុង​អាហារ​ដែល​ញ៉ាំ​គួរតែ​មាន បន្លែ ផ្លែឈើ និង​សាច់ ជាដើម ទើប​វា​ជួយ​ពង្រឹង​សុខភាព​សក់​បាន​ល្អ​ពី​ខាង​ក្នុង​មក​វិញ៕