ការ​លាប​ពណ៌​សក់​ពិត​ជា​ពេញ​និយម​ណាស់​សម្រាប់​នារីៗ​អាស៊ី​​សម័យ​ថ្មី ប៉ុន្តែ​ក៏​នៅ​មាន​នារី​​មួយ​ចំនួន​នៅ​តែ​ស្រឡាញ់​សក់​ពណ៌​ខ្មៅ​ពី​ធម្មជាតិ​របស់​គាត់​។ ថ្វីត្បិត​តែ​សក់​ពណ៌​ខ្មៅ​ងាយ​ស្រួល​ថែ​ជាង​សក់​ពណ៌​ផ្សេងៗ​ ប៉ុន្តែ​​អ្នក​ក៏​នៅ​តែ​ត្រូវ​ការ​តិចនិក​ទាំង​៩​ខាង​ក្រោម​ដើម្បី​​ជួយ​ឲ្យ​សក់​អ្នក​រឹត​តែ​ស្អាត​​ទ្វេ​ដង​៖

១. ថ្នម​

ហាម​ការ​សិត​​កន្ត្រាក់​ខ្លាំងៗ ​ធ្វើ​ម៉ូដ​សក់​ដែល​​​​ត្រូវ​សាប់​សក់ ឬ​ក្របួច​សក់​តឹងៗ​។ អ្នក​ត្រូវ​​សិត​ថ្នមៗ បែប​នេះ​ទើប​សក់​របស់​អ្នក​មិន​ដាច់ ឬ​ជ្រុះ​ច្រើន​។​

២. ប្រើ​ផលិតផល​សម្រាប់​សក់​ពណ៌​ខ្មៅ​

អ្នក​​មិន​ត្រូវ​ប្រើ​​ផលិតផល​គ្រប់​ប្រភេទ ដោយ​មិន​ចាប់​អារម្មណ៍​ចំពោះ​មុខងារ​របស់​វា​ទេ​។ ចូល​ប្រើ​តែ​ផលិតផល​ណា​ដែល​តម្រូវ​សម្រាប់​សក់​ពណ៌​ខ្មៅ​បាន​​ហើយ​​។​

៣. ប្រើ​ក្រែម​បន្ទន់​សក់​ជា​ប្រចាំ​

សក់​តែ​សាប៊ូ​មួយ​មុខ​មិន​អាច​ធ្វើ​ឲ្យ​សក់​របស់​អ្នក​ទន់ ភ្លឺ​រលោង​បាន​ទេ ដូច្នេះ​កុំ​ភ្លេច​បន្ថែម​​ក្រែម​ទន្ទន់​សក់​រាល់​ពេល​អ្នក​កក់​សក់​។​

៤. ឈប់​ប្រើ​ក្រាស់​ធ្មេញ​ញឹក​

អ្នក​គួរ​តែ​ប្តូរ​មក​ប្រើ​ក្រាស់​​ដែល​មាន​ធ្មេញ​រង្វើល​ ឬ​​ម្ដងម្កាល​ប្រើ​ម្រាម​ដៃ​ក៏​បាន​​។ ក្រាស់​​ធ្មេញ​ញឹក​ រួម​ជាមួយ​ការ​សិត​សក់​ខ្លាំងៗ មិន​បាន​​ជួយ​​អ្វី​ ក្រៅ​ពី​ធ្វើ​​ឲ្យ​សក់​អ្នក​ដាច់ និង​​ខូច​ប៉ុណ្ណោះ​។​

៥. ធ្វើ​ម៉ូដ​សក់​ដែល​​ មិន​បំផ្លាញ​សក់​

ការ​ចង់​ធូរៗ ឬ​ទម្លាក់​សក់​ពិត​​ជា​ល្អ​​​​ណាស់​សម្រាប់​សុខភាព​សក់​។​ រក​​ម៉ូដ​សក់​ណា​​ដែល​អ្នក​គិត​ថា ល្អ​ក្នុង​ការ​ថែរក្សា​សក់​ឲ្យ​នៅ​តែ​ស្អាត​។​

៦. ផឹក​ទឹក​ឲ្យ​ច្រើន​

ជាតិ​ទឹក​ក្នុង​ខ្លួន​ច្រើន ជួយ​ឲ្យ​សក់​អ្នក​មាន​សំណើម ប្រឆាំង​ជាមួយ​សក់​ស្កូវ បែក​ចុង ថែម​ទាំង​​ធ្វើ​ឲ្យ​​ស្បែក​​ស្រស់​ថ្លា​ថែម​ទៀត​ផង​។​

៧. ជៀសវាង​កម្ដៅ​

ម៉ាស៊ីន​ផ្លុំ​សក់ កៀប​សក់ អូស​សក់​ដែល​ប្រើ​កម្ដៅ​ខ្លាំង អ្នក​គួរ​តែ​កាត់​បន្ថយ ព្រោះ​​កម្ដៅ​ខ្លាំង​មិន​ត្រឹម​តែ​​ធ្វើ​ឲ្យ​សក់​ខូច​​ប៉ុណ្ណោះ​ទេ ថែម​ទាំង​​បំផ្លាញ​ពណ៌​​ពី​ធម្មជាតិ​របស់​សក់​ថែម​ទៀត​។​

៨. កាត់​សក់​ញឹកញាប់

ការ​កាត់​សក់​ញឹកញាប់ ជួយ​ឲ្យ​អ្នក​កម្ចាត់​ចោល​​សក់​ដែល​បែក​ចុង​ និង​ធ្វើ​ឲ្យ​ចុង​សក់​អ្នក​ក្រាស់​ស្អាត​ មាន​ទម្ងន់​។​

៩. ថ្នាំ​បំប៉ន​

សក់​ជា​ផ្នែក​មួយ​​នៃ​រាងកាយ ដែល​ពេល​ខ្លះ​វីតាមីន​មិន​អាច​ទៅ​ដល់ ដូច្នេះ​ការ​ផ្តល់ ​​​​ថែ​បំប៉ន​​បន្ថែម​ពី​ខាង​ក្នុង​ពិត​ជា​​ពិសេស​មែន​ទែន សម្រាប់​សុខភាព​សក់​​ ៕​

LEAVE A REPLY

Please enter your comment!
Please enter your name here