លើក​មុន កញ្ញា​ធ្លាប់​បង្ហាញ​ពី ​វិធី​ថែ​រក្សា​ស្បែក​មុខ​ដោយ​ប្រើ​ទឹក​សូដា​មួយ​កំប៉ុង ហើយ​ថ្ងៃ​នេះ ក៏​មិន​ខុស​គ្នា គឺ​វិធី​ថែរក្សា​ស្បែក​មុខ​ឱ្យ​ឡើង​ភ្លឺ​រលោង ស​ខ្ចី តាម​បែប​ធម្មជាតិ​មួយ​ទៀត ដោយ​គ្រាន់​តែ​ប្រើ​ទឹក​ដោះ​គោ​ឆៅ​មួយ​កំប៉ុង និង​ផ្លែ​ប៉េងប៉ោះ​ពីរ​ឬ​បី​ផ្លែ​ប៉ុណ្ណោះ។

​​ប៉េងប៉ោះ​​​ជា​ប្រភព​នៃ​វីតាមីន​A, B និង​C ប៉ូតាស្យូម​ ​​ម៉ាញ៉េស្យូម​ រួម​ទាំង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ និង​បំបាត់​សម្លាក​បាន​យ៉ាង​ល្អ​​។ ចំណែក​អាស៊ីត​ឡាក់ទិក​ដែល​មាន​ក្នុង​ទឹកដោះគោ​ឆៅ​ បូក​ផ្សំ​នឹង​អាស៊ីត​ក្នុង​ផ្លែ​ប៉េង​ប៉ោះ នឹង​បង្កើត​បាន​ជា​ឡូសិន​សម្រាប់​លាង​មុខ​បាន​យ៉ាង​​មាន​ប្រសិទ្ធភាព។ ​


វិធី​ធ្វើ​៖

  • យក​ប៉េងប៉ោះ​ទុំ​២-៣​ផ្លែ​ លាង​ទឹក​ឱ្យ​ស្អាត ហើយ​ដាក់​ក្រឡុក​ក្នុង​ម៉ាស៊ីន​ឱ្យ​ម៉ត់ រួច​ចាក់​ទឹក​ដោះ​គោ​ចូល​កូរ​ឱ្យ​សព្វ​
  • យក​ស្បៃ​មក​ច្រោះ​ល្បាយ​ទាំង​ពីរ​មុខ​នេះ ឱ្យ​នៅ​សល់​តែ​ទឹក ហើយ​ចាក់​ដាក់​ដប​ទុក​ក្នុង​ទូទឹកកក​ទុក​ប្រើ​ (ទុក​បាន​៦​ទៅ​៨ម៉ោង)​
  • ពេល​ត្រូវ​ការ​ប្រើ យក​សំឡី ឬ​កំណាត់​ទន់​មក​ជ្រលក់​ទឹក​នោះ​ ហើយ​យក​មក​លាប​លើ​ផ្ទៃ​មុខ ទុក​ចោល​ពី​១៥​ទៅ​២០​នាទី សឹម​លាង​ចេញ​
  • អាច​ធ្វើ​បាន​ម្ដង ឬ​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ​ជាប់​គ្នា​១​អាទិត្យ ដើម្បី​ឃើញ​ភាព​ខុស​ប្លែក​

ចំណាំ៖ គួរ​សាក​នៅ​លើ​ស្បែក​ខ្នង​ដៃ​សិន បើ​ស្បែក​មុខ​អ្នក​ធ្លាប់​មាន​ប្រតិកម្ម​ ឬ​ឆាប់​ឡើង​ក្រហម​ ឬរមាស់។

LEAVE A REPLY

Please enter your comment!
Please enter your name here