vitality

មាន​អត្ថបទ​ជា​ច្រើន​នាពេលបច្ចុប្បន្ន​បានបង្ហាញអ្នកពីរបៀបប្រើក្រូចដើម្បីជួយស្បែករបស់​អ្នក​ភ្លឺ​ស​ស្អាត​ជាង​មុន។ ថ្ងៃ​នេះ​ដែរ កញ្ញា ក៏​នឹង​បង្ហាញ​អ្នក​ពី​វិធី​ធ្វើ​ឲ្យ​ស្បែក​មុខ​ ស រលោង​ ដូច​ស្បែក​កូន​ក្មេង​ ដោយ​គ្រាន់​តែ​ប្រើ​ក្រូច​ឆ្មា​ប៉ុណ្ណោះ។ តោះ! ទៅ​មើល​ពី​វិធី​ខាង​ក្រោម​ទាំង​អស់​គ្នា ៖

ទឹកក្រូច​ឆ្នា​ចច្របាច់​សុទ្ធ

ច្របាច់​ទឹក​ក្រូច​ឆ្មា​ដាក់​ក្នុង​ចាន​មួយ​ រួច​យក​មក​លាប​ឲ្យ​សព្វ​ផ្ទៃ​មុខ ហើយ​បើ​មាន​មុន​គួរ​តែ​យក​សាច់​ក្រូច​ឆ្មា​ដែល​អ្នក​ច្របាច់​ហើយ​មក​ញី​បន្ថែម​នៅ​កន្លែង​មាន​មុន។ ទុកវានៅទីនោះ ២ ទៅ ៣ នាទី ដើម្បី​ឲ្យ​ទឹកក្រូចឆ្មារគួរចាប់ផ្តើមស្ងួត។ បន្ទាប់មកលាងសម្អាតវាចេញដោយប្រើទឹកហើយជូតមុខរបស់អ្នក​ឲ្យស្ងួតជាមួយកន្សែង។ អ្នកអាចធ្វើបែប​នេះនេះ ២ ដងជារៀងរាល់ថ្ងៃ។

ហាន់​ក្រូច​ឆ្មា​ជា​បន្ទះ​ស្ដើរងៗ

ហាន់​ក្រូចឆ្មា​ជា​បន្ទះ​ស្ដើង​ៗ ហើយប្រើវាដើម្បីបិទ​លើមុខរបស់អ្នក ទុក ២ ទៅ ៣ នាទី រួចធ្វើការលាងសំអាតដោយប្រើទឹកក្តៅឧណ្ហៗ។ អ្នកក៏អាចបន្ថែមទឹកឃ្មុំ​ជា ម្សៅ​អង្ករ​បាន​ដែរ ដោយ​ទុក​ ១៥ នាទី សឹមលាងជម្រះ។

ក្រូច​ឆ្មា និង ពងមាន់

យកស៊ុតមួយ​គ្រាប់ រួចបំបែកពណ៌សចេញពីពណ៌លឿង។ យកពណ៌ស លាយជាមួយទឹកក្រូចឆ្មា ២ ស្លាបព្រា។ តប់​វា​ឲ្យ​ចូល​គ្នាល្អ។ ចែកល្បាយនេះជា ៣ ចំណែក រួច​លាប​ចំណែក​ដំបូងនៅលើស្បែករបស់អ្នកហើយរង់ចាំមួយភ្លែត។ បន្ទាប់មកលាបផ្នែកទីពីរ ទុក​មួយ​សន្ទុះ សឹម​លាប​ចំណែក​ទី ៣។ ទុក​ដល់​វា​ស្ងួត សឹម​លាង​ជម្រះ​ចេញ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហៗ រួច​ជូត​មុខ​ឲ្យ​ស្ងួត ៕

LEAVE A REPLY

Please enter your comment!
Please enter your name here