នេះជាឱកាសល្អដែលស្ត្រីបានបញ្ចេញសម្រស់ស្បែកឲ្យអ្នកដទៃបានឃើញ ព្រោះភាគច្រើនសុទ្ធតែស្លៀករ៉ូបវាលៗ។ ដូចនេះត្រូវថែរក្សាឲ្យវាមានភាពស្រស់ស្អាត ទើបអាចក្លាយជាទីទាក់ទាញភ្នែកអ្នកដទៃបាន។ ចង់ដឹងអត់ថាធ្វើយ៉ាងណាទើបបានស្បែកស ភ្លឺ ថ្លារលោងស្អាត ពេលទៅញ៉ាំការគេនោះ? កញ្ញា នឹងបង្ហើប ៥ វិធីខាងក្រោមនេះ ដើម្បីទទួលបានស្បែកស្អាតដូចក្ដីប្រាថ្នា៖

១.ខាត់ស្បែកតាមបែបធម្មជាតិ

បើយើងចង់ជៀសវាងការខាត់ស្បែកជាមួយផលិតផលផ្សេងៗដែលមានជាតិកាត់ខ្លាំង គួរតែជ្រើសវិធីខាត់ស្បែកតាមបែបធម្មជាតិ ដោយប្រើ៖

• ពន្លៃ ឬម្សៅរមៀត

• អំពិលទុំ

• ទឹកដោះគោឆៅ

• អំបិលម៉ត់

• ទឹកឃ្មុំ

• វិធីធ្វើ៖

• លាយគ្រឿងផ្សំខាងលើបញ្ចូលគ្នាបានជាល្បាយប៉ិកៗ ហើយយកមកលាបប៉ាតឲ្យសព្វពេញដងខ្លួនពីត្រឹមកចុះក្រោម ទុកចោលប្រហែលជា១០ ទៅ ១៥ នាទី រួចលាងទឹកស្អាតចេញជាការស្រេច ។ សូមព្យាយាមអនុវត្តធ្វើបែបនេះម្ដង ឬពីរដងក្នុងមួយសប្ដាហ៍ នោះអ្នកនឹងទទួលបានស្បែកស ភ្លឺរលោងដែលនឹកស្មានមិនដល់។ វិធីនេះអាចជម្រុះកោសិកាស្បែកងាប់ទាំងឡាយ និងជួយពន្លឿនការលូតលាស់ស្បែកថ្មីឡើងវិញ។

២.SCRUB ដុសខ្លួន

ពេលងូតទឹកគួរតែប្រើ SCRUB ដុសខ្លួន ដើម្បីធ្វើឲ្យស្បែកស្រស់ថ្លា និងស្អាតទន់រលោង។ មិនតែប៉ុណ្ណោះវាជួយជម្រុះកោសិកាស្បែកដែលងាប់ៗលើរាងចេញ ដោយមិនធ្វើឲ្យមានអារម្មណ៍ឈឺចាប់ ជាពិសេសអ្នកនឹងទទួលអារម្មណ៍ស្រស់ថ្លាជាមួយស្បែកទន់រលោងភ្លាមៗ និងស្រួលខ្លួនទៀតផង។

៣.លាបឡេ

ស្រីៗត្រូវចាំថាក្រោយខាត់ស្បែក ត្រូវងូតទឹកដុសខ្លួនជាមួយ SCRUB ហើយរឿងបន្ទាប់ទៀតគឺត្រូវលាបឡេថែបំប៉នស្បែក ព្រោះលាបឡេពេលនេះឆាប់ជ្រាបចូលក្នុងស្បែកបំផុត។ សូមជ្រើសរើសឡេ វ៉ាសឺលីន ដែលធ្វើឲ្យស្បែកសភ្លឺថ្លាបានក្នុងរយៈពេល ២ សប្តាហ៍ និងមានសុខភាពល្អ ព្រោះកោសិកាដែលងាប់នៅចាំរារាំងជាតិសំណើម ត្រូវបានកម្ចាត់អស់ហើយ។

៤.កម្ចាត់ស្នាមខ្មៅដោយទឹកដោះគោស្រស់

យកទឹកដោះគោស្រស់ចាក់ដាក់កូនចានមួយ ហើយពុះក្រូចឆ្មារជាពីររួចច្របាច់ និងលាយចូលគ្នាឲ្យសព្វ។ បន្ទាប់មកយកទៅជូតកន្លែងខ្មៅស្រអាប់ដូចជាកែងដៃ កែងជើង ប្រហែល ២០ នាទី។ ចាំលេងសម្អាតដោយទឹកក្ដៅឧណ្ហ៍ៗ។ ធ្វើបែបនេះទើបជួយឲ្យសម្បុរស្បែកមានភាពភ្លឺរលោងស្មើគ្នា។

៥.ស្ប៉ាស្បែក

វិធីដ៏ល្អមួយទៀត គឺការស្ប៉ាស្បែកតែម្ដង។ ចំណែកគ្រឿងផ្សំវិញងាយស្រួលរកមែនទែន ដោយយកប្រេងអូលីវ ៥ ស្លាបព្រា និងផ្លែល្ហុងប្រហែល ៥០ ក្រាមកិនលាយបញ្ចូលគ្នាឲ្យសព្វ។ បន្ទាប់មកយកទៅលាបពេញខ្លួន ២០ ចាំលាងទឹកចេញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here