របៀបធ្វើ

#គ្រឿងផ្សំ
– ស្ពៃក្តោប ១ (៥ – ៧ ខាំ)
– ការ៉ុត ១ខាំ ហាន់ល្អឹតៗ
– សាច់ជ្រូកចិញ្រ្ចាំ ៣ខាំ
– មីសួរ ១ខាំ (ត្រាំទឹក កាត់ខ្លីៗ)
– ទឹកត្រី ៣ស្លាបព្រាបាយ
– ស្ករ ១ស្លាបព្រាបាយ
– រឹសជីវ៉ាន់ស៊ុយចិញ្រ្ចាំ ១ស្លាបព្រាបាយ
– ខ្ទឹមសចិញ្រ្ចាំ ១ស្លាបព្រាបាយ
– ផ្សិតគ្រៀម ៥ដុំ (ដាំទឹកស្រុះ)
– បង្គាគ្រៀម ១ស្លាបព្រាបាយ (ត្រាំទឹក)
– ម្រេចម៉ដ្ធ ១ស្លាបព្រាកាហ្វេ
– ម្សៅឆា ១ស្លាបព្រាបាយ
– ម្សៅស៊ុប ១ ស្លាបព្រាបាយ
– ស្លឹកខ្ទឹម ៤ដើមហាន់ខ្លីៗ

#របៀបធ្វើ
– ស្ពៃក្តោបលាងទឹកអោតស្អាត ពុះជាបួន (កុំអោយដាច់ពីគ្នា) រួចឆ្កឹះយកសាច់ផ្នែកខាងក្នងចេញខ្លះ។
– លាយសាច់ជ្រូកជាមួយគ្រឿងផ្សំរសជាតិដូចជា ស្ករ ទឹកត្រី ម្សៅស៊ុប រឹសជីវ៉ាន់ស៊ុយ ខ្ទឹម ម្រេច ស្លឹកខ្ទឹម ការ៉ុត និងមីសួរ ច្របល់អោយសព្វ រួចយកទៅញោតក្នុងស្ពៃអោយពេញ។
– ដាំទឹកអោយពុះ ដាក់អំបិលបន្តិច ផ្សិត បង្គាគ្រៀម និងស្ពៃក្តោបចូលរំងាស់ប្រហែល ២០ទៅ៣០នាទី ភ្លក្សរសជាតិតាមចំនូលចិត្ត បន្ថែមស្លឹកជីវ៉ាន់ស៊ុយ និងស្លឹកខ្ទឹម ជាការស្រេច៕

LEAVE A REPLY

Please enter your comment!
Please enter your name here