បាយដំណើបខ្នុរ
របៀបធ្វើបាយដំណេីបខ្នុរ                                                                        បង្អែមខ្មែរ
+ គ្រឿងផ្សំ
– អង្ករដំណើប ២០០ក្រាម
– ខ្ទិះដូង ១០០មម
– ស្លឹកតយ ៣ដើម កិនយកតែទឹក
– ដូងសរសៃ
– អំបិល​​​
– សាច់ខ្នុរ​​
+ វិធីធ្វើ
អង្ករដំណើបលាយឲ្យស្អាត ចែកជា ៣ ផ្នែក ១ ផ្នែកត្រាំជាមួយទឹកស្លឹកតយ ១ ផ្នែកទៀតត្រាំជាមួយទឹកថែមពណ៍ផ្កា
ឈូក ១ផ្នែកទៀតត្រាំទឹកធម្មតា ពីរបីម៉ោងក្នុងទឹកឬពេញមួយយប់បន្ទាប់មកលាយអង្ករដំណើបជាមួ យទឹកស្អាត
ជាច្រើនដង។
លាយអង្ករដំណើបជាមួយអំបិលបន្តិច លាយទាំង៣ផ្នែក រួចដាក់ចំហុយ១០ នាទី បន្ទាប់ពី ១០ នាទីចាក់ខ្ទិះដូង ១/៣
ចូលរួចច្របលឲ្យសព្វ ចំហុយ៧នាទីទៀត។ បន្ទាប់មកពី៧នាទីចាក់ខ្ទិះដែលនៅសល់ចាក់ចូលទាំង3ផ្នែកចូរលាប
ឲ្យសព្វ ចំហុយ ៧-១០នាទីទៀតរួចបិតភ្លើង ។
យកបាយដំណើបដាក់ចូលសាច់ខ្នុរ រួចដាក់សរសែដូង បើចូលចិត្តខ្ទិះដូង. ល្ង . សណ្ដែកដី អាចដាក់ពីលើបាន។
+ វិធីធ្វើខ្ទិះដូង
យកខ្ទិះដូង ២០០មម ស្ករស ២០ក្រាម និងអំបិលតិចដាក់ដាំ បន្ទាប់មកលាយម្សៅឆា ១/ ២ ស្លាបព្រាជាមួយទឹកចាក់ចូលទៅ
ក្នុងឆ្នាំងខ្ទិះដូងត្រូវហើយកូ រឲ្យសព្វរួចបិតភ្លើង៕

1 COMMENT

LEAVE A REPLY

Please enter your comment!
Please enter your name here