ខាងក្រោម នេះគឺជារបៀបងាយៗ ក្នុងការធ្វើបង្អែមសង់ខ្យាល្ពៅ ដែលលោកអ្នកអាច​រក​​គ្រឿងផ្សំរបស់វាបាន តាមផ្សារដែលនៅជិតលោកអ្នកបំផុតៈ

គ្រឿងផ្សំៈ

  1. ស៊ុត ៥ គ្រាប់
  2. ខ្ទិះដូង​ដើម ១ ចានចង្កឹះ​
  3. ស្ករត្នោត ៣ ភាគ ៤ ចានចង្កឹះ​
  4. ស្លឹក​តើយ ៤ សន្លឹក​
  5. ល្ពៅ​តូច​ល្មម ២ ផ្លែ

វិធី​ធ្វើៈ

  1. ដំបូង​យក​ស៊ុត ស្លឹក​តើយ និង ស្ករត្នោត វាយ​បញ្ចូល​គ្នា​ឱ្យទៅជា​ល្បាយស្មើសាច់ ទើប​​ចាក់​​ខ្ទិះដូង រួច​បន្ត​វាយ​មួយសន្ទុះ​ទៀត។​
  2. លាង​ល្ពៅ និង យក​គ្រាប់​ចេញ​ឱ្យអស់ សឹម​ចាក់​ល្បាយ​ដែល​វាយ​ហើយ​ចូល ​ត្រូវ​ប្រើស្បៃ​​​ត្រង​ច្រោះ​យក​កាក​ចេញ ។​
  3. ចុងក្រោយ​យក​ល្ពៅ​សង់ខ្យា​ទៅ​ចំហុយ រយៈពេល​ប្រហែល ១ ម៉ោង ជាការ​ស្រេច៕

ចង់ញ៉ាំបង្អែម សង់ខ្យាល្ពៅ? តោះ! នៅចាំអីទៀត សាកធ្វើតាមវិធីនេះទៅ ឆ្ងាញ់ណាស់!

LEAVE A REPLY

Please enter your comment!
Please enter your name here