របៀបធ្វើ ខាត់ណាទឹកភ្នែក
#គ្រឿងផ្សំ
– សាច់គោ ( សាច់ផុយ ) ហាន់ជាបន្ទះៗ
– ខាត់ណា កាត់ជាកង់ ( កុំវែងរឺខ្លីពេក )
– ខ្ទឹមស ខ្ទឹមក្រហម ចិញ្ច្រាំ
– ទឹកក្រូចឆ្មា
– ម្ទេសស្រស់ ( ដាក់អោយច្រើន )
– ស្ករស ម្សៅស៊ុប អំបិល បីចេង ។

#វិធីធ្វើ
– ដាំទឹកអោយពុះ រួចដាក់ខ្លាញ់ចូលបន្តិច (ដើម្បីអោយបន្លែនៅខៀវល្អ) ហើយដាក់ខាត់ណាចូល ស្រុះកុំអោយឆ្អិនពេក រួចស្រង់ចេញមកដាក់ក្នុងទឹកត្រជាក់ បន្ទាប់មកយករៀបដាក់លើចាន អោយបានស្អាត
– ដាក់ខ្លាញ់ចូលក្នុងខ្ទះ ទុកអោយក្ដៅ ដាក់សាច់គោចូល ចៀនត្រលប់ចុះត្រលប់ឡើង (តែមួយភ្លែតទេ) ស្រង់ចេញយកមកហាន់ ជាដុំៗល្មម ហើយយកមកដាក់ក្នុងចានដែលត្រូវទទួលទានជាមួយខាត់ណា
– ច្របាច់ទឹកក្រូចឆ្មាចូលក្នុងចានមួយផ្សេងទៀត ហើយដាក់ខ្ទឹមស ខ្ទឹមក្រហម និង ម្ទេស ទុកប្រហែល 10 នាទី (ដើម្បីកុំអោយក្រពុលខ្ទឹម) រួចហើយដាក់ស្ករស ទឹកត្រី ម្សៅស៊ុប និង បីចេងបន្តិច កូរអោយសព្វរលាយចូលគ្នាអស់ភ្លក់មើលអោយល្មមហើយ ទើបយកមកស្រោចពីលើសាច់ និង ខាត់ណា ដែលបានត្រៀមទុក រួចជាការស្រេច ។

LEAVE A REPLY

Please enter your comment!
Please enter your name here