ស្ងោរមឹុកឆៃថាវ
គ្រឿងផ្សំ:
– មឹុកបំពង់
– សាច់ជ្រូក
– បង្គាក្រៀម
– ឆៃថាវ កាត់ដុំៗ
– ខ្ទឹមសចិញ្រាំអោយម៉ត់
– ស្ករស ម្សៅស៊ុប ម្រេច អំបិល
– ស្លឹកខ្ទឹម ជីវ៉ាន់ស៊ុយ

វិធីធ្វើ
– មឹុកយកមកធ្វើអោយស្អាត ដកក្បាលចេញ ( ភ្នែកមឹុកត្រូវខ្វេះចេញ ដើម្បីកុំអោយបែកចេញពណ៍ខ្មៅ)ខ្លួនមឹុកយកមកឆូតបន្តិច ហើយនិងក្បាលមឹុក យកមកចិញ្ចាំចូលគ្នាជាមួយសាចជ្រូកអោយម៉ត់
– យកសាច់ដែលចិញ្រាំចូលគ្នាម៉តហើយ មកលាយគ្រឿង ស្ករស ម្សៅស៊ុប អំបិល ម្រេច បង្គាក្រៀម និង ខ្ទឹមសចិញ្ច្រាំ រួចច្របល់ចូលគ្នាអោយសព្វចូលជាតិ
– បន្ទាប់មកយកមកញាត់ក្នុងមឹុកដែលយើងបានធ្វើស្អាតហើយអោយណែនពេញ បន្តធ្វើរហូតអស់មឹុក
– ដាក់ដាំទឹកទុកអោយពុះ រួចដាក់មឹុកចូល ស្ករស អំបិល ម្សៅស៊ុប ម្រេច និង បង្គាក្រៀម រួចទុកអោយពុះម្ដងទៀត សឹមភ្លក់មើលអោយល្មមតាមការចូលចិត្ត ហើយដាក់ឆៃថាវចូល ទុកអោយឆ្អិនហើយ លើកចេញ ទើបដាក់ស្លឹកខ្ទឹមនិង ជីវ៉ាន់ស៊ុយចូល រួចជាការស្រេច ។

 

LEAVE A REPLY

Please enter your comment!
Please enter your name here