របៀប បុកអំពិលខ្ចីជាមួយកំពឹស
————————-
#គ្រឿងផ្សំ
អំពិលខ្ចី ១ខាំកន្លះ
កំពឹស ១ខាំ (ស្រុះ ឬ ឆៅ)
ខ្ទឹមស ៥កំពឹស
ខ្ញី ឬ រំដេង ៥ចំនិត
ម្ទេស ១៥គ្រាប់ (តាមចំនូលចិត្ត)
ស្ករស ១ស្លាបព្រាកាហ្វេ
អំបិល ២ស្លាបព្រាការហ្វេ

#របៀបធ្វើ

– អំពិលលាងទឹកអោយស្អាត បើគ្រាប់ចាស់ ពុះយកគ្រាប់ចេញ។
– បុកអំពិលជាមួយ អំបិលអោយម៉ត់ ភ្លក្សរសជាតិបើជូពេកពូតទឹកចេញ ទុកមួយអន្លើ។
– ដាក់ ខ្ញី ម្ទេស ខ្ទឹមសបុកអោយម៉ត់ សឹមដាក់ អំពិល កំពឹស ស្ករ បុកជាមួយគ្នាអោយសព្វភ្លក្សរសជាតិតាមចំនូលចិត្តជាការស្រេច៕

* បើចូលចិត្តអាចដាក់ម្អមបន្ថែម៕

LEAVE A REPLY

Please enter your comment!
Please enter your name here