ប្រហុកនួននាង
គ្រឿងផ្សំ
– ខ្ទឹមស ខ្ទឹមក្រហម ខ្ទឹមបារាំង ខ្ទឹមបំពង់ ម្ទេសផ្លោកក្រហម ម្ទេសខ្មាំង
– ប៉េងប៉ោះពងចាប
– ពងទា 
– សាច់ជ្រូកចិញ្ច្រាំ
– ប្រហុក ខ្លាញ់ និងស្ករ
វិធីផ្សំ៖
1/ លីងសាច់ជ្រូកអោយស្ងួតអស់ទឹក រួចដួសទុកមួយអន្លើ។
2/ដាក់ខ្លាញ់ចូលក្នុងខ្ទះលីង ខ្ទឹមស ខ្ទឹមក្រហម ខ្ទឹមបារាំងចិញ្ច្រាំ ខ្ទឹមបំពង់ហាន់ល្អិតៗ ម្ទេសផ្លោកទុំ ម្ទេសខ្មាំងអោយឈ្ងុយ ហើយយកមកបុកចូលគ្នា។
3/ ដាក់ខ្លាញ់ លីងគ្រឿងដែលបុកបាននោះ ជាមួយប្រហុក អោយឈ្ងុយ
4/ ចាក់សាច់ជ្រូកចូល ដាក់ស្ករចុងស្លាបព្រាកាហ្វេ (កុំដាក់អោយផ្អែមដូចប្រហុកខ្ទិះ) កូរអោយសព្វ។
5/ ភ្លក្សរសជាតិប្រៃផ្អែម ថែមថយ តាមការចូលចិត្ត រួចហើយគោះពងទា ដាក់ចូល កូរអោយសព្វ រហូតដល់ចេញពណ៌ល្អ
6/ ដាក់ប៉េងប៉ោះចូល បួនដប់ កូរអោយសព្វ រួចជាការស្រេច ។
7/ ពេលដួសបរិភោគ អាចថែមស្លឹកខ្ទឹម ជីរវ៉ាន់ស៊ុយ ឬជីរក្រហម តាមចំណូលចិត្ត ឬមិនបាច់ដាក់ក៏បាន។
8/ បើមិនជូរទេ អាចច្របាច់ក្រូចឆ្មារថែម។ 

LEAVE A REPLY

Please enter your comment!
Please enter your name here