គ្រឿងផ្សំ
– មៀន ៣ខាំ (បកសម្បក យកគ្រាប់ចេញ)
– អង្ករដំណើប ១ខាំកន្លះ (ត្រាំទឹក លាងអោយស្អាត)
– ម្សៅឆា កន្លះស្លាបព្រាបាយ
– អំបិល កន្លះស្លាបព្រាកាហ្វេ
– ខ្ទិះដូង ១ខាំ
– ស្ករ ២ខាំ

របៀបធ្វើ
– ដាក់ម្សៅឆា និងអំបិលចូលក្នុងឆ្នាំងកូអោយសព្វ រួចដាក់ខ្ទិះដូងចូលកូអោយសព្វ និងពុះ(បើកភ្លើងតិចៗ)  ទុកមួយអន្លើ។
– ដាក់ទឹកក្នុងឆ្នាំង ដាំអោយក្តៅ រួចដាក់អង្ករដំណើបចូលដាំអោយរីក សឹមដាក់ស្ករ ចូលកូអោយសព្វ រួចដាក់មៀនចូលកូអោយសព្វ ទុកប្រហែល១នាទីជាការស្រេច៕

LEAVE A REPLY

Please enter your comment!
Please enter your name here