គ្រឿងផ្សំ:
សណ្តែកបាយ
ម្សៅខ្សាយ
ដូងកោស
អំបិល
ស្កសរ
វិធីធ្វើ:
1.យកសណ្តែកបាយលាងទឹកអោយស្អាត ដាំអោយឆ្អិនដូចបាយ
2. យកដូងមួយចំណែកតិចល្មម សំរាប់រោយលើនំ ដូងនៅសល់ច្របាច់ខ្ទិះដើមទុក ហើយនឹងខ្ទិះចុងទុកផ្សេង
3. យកម្សៅខ្សាយទុកមួយស្លាបព្រាបាយផ្សេង សល់ពីនុងចាក់លាយជាមួយខ្ទិះចុង ស្កសច្រើនល្មម(ផ្អែម) អំបិលបន្តិច លាយទឹកល្មម
4. យកខ្ទិះដើមលាយជាមួយម្សៅខ្សាយដែលបានទុកបន្តិចនឹងច្របល់ចូលគ្នា ដាក់អំបិល(ប្រៃ)
5. យកកូនចានដាក់ម្សៅដែលលាយហើយប្រហែល1វែកធំ ដាក់ក្នុងឡាំងសឹងដែលមានទឹកពុះ ចម្អិន5នាទី បន្ទាប់មកចាក់ខ្ទិះដើមដែលលាយទុកនឹងសណ្តែកដែលដាំឆ្អិនប្រហែលកន្លះស្លាបព្រាបាយ ចម្អិន5នាទីទៀត
6. យកចេញពីឆ្នាំង ទុកអោយត្រជាក់ ដួសដាក់ចានសំប៉ែតវិញ ហើយរោយដូងជាការស្រេច

LEAVE A REPLY

Please enter your comment!
Please enter your name here