ត្រីឡាបយ៉ាបំពងជូរអែម
គ្រឿងផ្សំ
– ត្រីទាំងមូល
– ម្ទេស
– ខ្ទឹុំមសចិញ្ច្រាំ
– ទឹកអំពិលទុំ
– ខ្ទឹមក្រហម ហាន់ជាបន្ទះស្ដើងៗ
– ទឹកម្ទេស ស្ករត្នោត ម្សៅស៊ុប ទឹកត្រី
– ស្លឹកខ្ទឹម រឺ ស្លឹកជីវ៉ាន់ស៊ុយ
វិធីធ្វើ
– ត្រីត្រូវកោសស្រកាចេញ លាងអោយស្អាត ទុកអោយស្រក់ទឹកអស់ រួចយកបំពងនិងប្រេងឆា អោយវាឆ្អិនល្អឡើងប្រហម ទើបដួសវាចេញ ទុកដោយឡែក
– ដាក់ខ្ទះទុកអោយក្ដៅបន្តិច រួចដាកប្រេងឆាចូល ហើយដាក់ខ្ទឹុំមស និង ម្ទេស រំលីងអោយឈ្ងុយ ទើបដាក់ទឹកត្រី ស្ករត្នោត ម្សៅស៊ុប ទឹកម្ទេស ខ្ទឹមក្រហម និង ទឹកអំពិលទុំ ( ហើយបន្ថយភ្លើងដាក់តិចៗល្មម )រួចកូរវាអោយសព្វ ភ្លក់មើលអោយល្មម តាមការចូលចិត្ត ( រស់ជាតិជូរអែម )
– ទុកអោយឡើងស្អិតល្អហើយ ទើបយកវាទៅចាក់ពីលើត្រី ដែលយើងបានបំពងទុកអោយនោះអោយសព្វ រួចរោយស្លឹកជីវ៉ាន់ស៊ុយ រឺ ស្លឹកខ្ទឹមពីលើ រួចជាការស្រេច ។

LEAVE A REPLY

Please enter your comment!
Please enter your name here