ត្រីបឹងកញ្ឆែត
គ្រឿងផ្សំ
– ត្រីរ៉ស់ 2 លាងសំអាតអោយស្អាត
– គ្រឿងបុក ( គល់ស្លឹកគ្រៃ រមៀត ស្លឹកក្រូចសើច រំដេង ខ្ទឹមស )
– កាពិ
– ម្ទេសក្រៀម ចិញ្ច្រាំអោយម៉ត់
– ខ្ទិះដូង
– ខ្ទឹមក្រហម ហាន់ជាបន្ទះស្ដើងៗ
– ខ្ទឹមស ចិញ្ច្រាំអោយម៉ត់
– ទឹកប្រេងខ្ចង ម្សៅស៊ុប ស្ករស អំបិល
– ទឹកអំពិលទុំ
– សណ្ដែកដីបុក
– កញ្ឆែត
វិធីធ្វើ
– យកត្រីរ៉ស់ មកបំពងអោយឆ្អិន ក្រៀម រួចដួសទុកមួយអន្លើ
– កញ្ឆែតយកមកលាងអោយស្អាត រួចយកមករៀបដាក់ឆ្នាំងដែលត្រូវទទួលទាន និងយកត្រីដែលបានបំពងឆ្អិនហើយ មកដាក់ពីលើកញ្ឆែត រួចយកទុកមួយអន្លើ
– យកត្រីរ៉ស់មួយក្បាលទៀត មកស្ងោរអោយឆ្អិន រួចបេះយកតែសាច់ត្រី ហើយបុកអោយរៀងម៉ត់បន្តិច ( ទឹកដែលស្ងោរត្រីហើយត្រូវទុក )
– ដាក់ប្រេងឆាចូលក្នុងខ្ទះទុកអោយក្ដៅ រួចដាក់គ្រឿងបុក ម្ទេសក្រៀម កាពិ ខ្ទឹមក្រហម ខ្ទឹមស សណ្ដែកដី កូរអោយឡើងក្រហម ឈ្ងុយ
– បន្ទាប់មកដាក់ សាច់ត្រី ទឹកប្រេងខ្ចង ម្សៅស៊ុប ស្ករស អំបិល និង ទឹកស្ងោរត្រីចូល កូរចូលគ្នាអោយសព្វ រួចដាក់ទឹកអំពិលទុំ និង ខ្ទិះដូងចូល
– ទុកអោយពុះ រួចភ្លក់មើលអោយល្មមតាមការនិយមចូលចិត្ត ( ធ្វើអោយនៅខាប់ ) ទើបយកមកស្រោចពីលើត្រី ដែលយើងបានរៀបទុកអោយសព្វ រួចជាការស្រច ។
មុខម្ហូបនេះគេទទួលទានពេលនៅកំដៅៗ ដោយប្រើឹឆ្នាំងភ្លើងដាក់តិចៗ គឺបន្ថែមរស់ជាតិអោយកាន់តែឆ្ងាញ់ ។

LEAVE A REPLY

Please enter your comment!
Please enter your name here