ចាហួយទឹកសណ្ដែកងាយស្រួលធ្វើ

គ្រឿងផ្សំ៖ម្សៅទឹកសណ្ដែក 30 ក្រាម, ម្សៅក្រែម (Coffee mate) 15 ក្រាម, ស្ករស 15 ក្រាម, ទឹកក្ដៅ 350 ម.ល, ទឹកស៊ីរ៉ូប៍ 1 ស្លាបព្រាបាយ, ម្សៅចាហួយ 5 ក្រាម

វិធីធ្វើ៖

1- ដាក់ខ្ទះលើចង្ក្រានក្ដៅ ចាក់គ្រឿងផ្សំទាំងអស់ចូល លើកលែងតែម្សៅចាហួយ។ កូរឱ្យរលាយគ្រឿងចូលគ្នា។

2- បន្ទាប់មកឆាម្សៅចាហួយទាល់តែរលាយ ហើយចាក់គ្រឿងផ្សំទាំងអស់ដែលបានធ្វើនៅជំហានទី 1 ចូលគ្នា ដាំឱ្យពុះ។

3- រួចចាក់ទឹកចូលទៅក្នុងចានគោម2 ដោយដួសពពុះចេញ។ ទុកឱ្យត្រជាក់ រួចយកទៅដាក់ក្នុងទូទឹកកក (អាចប្រើចានដែលមានរូបរាងស្អាតៗ និងប្លែកៗដាក់ទឹកចាហួយមុននឹងយកទៅក្លាស្សេបាន)៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here